អំពីក្រុមហ៊ុន

ស្ថានីយទូរទស្សន៍ខ្សែកាបអង្គរ (ANGKOR CABLE TELEVISION) បានបង្កើតឡើងក្នុងឆ្នាំ២០០៧
ក្រុមហ៊ុនអង្គរខេប៊លធីវីអ៊ីនធើណេត (ANGKOR CABLE TV INTERNET) បានបង្កើតនៅឆ្នាំ២០១៤

ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានីយទូរទស្សន៍ខ្សែកាប្លិ៍អង្គរ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងដំណើរការនៃការពង្រីក នឹងពង្រឹងសេវាកម្មផ្សព្វផ្សាយ និងចែកចាយប្រព័ន្ធព័ត៌មាន-សោតទស្សន៍ តាមរយះកម្មវិធីព័ត៌មាន កម្មវិធីចំរៀង និងខ្សែភាគយន្ត ដើម្បីបំពេញតំរូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប បណ្តាខេត្ត និងស្រុកមួយចំនួនដូចជា៖ ស្រុកក្រឡាញ់ ដំដែក និងខេត្តកំពង់ធំ។ ក្រុមហ៊ុនក៏បាននាំយកបច្ចេកវិទ្យាដ៏ថ្មីមួយក្នុងការរៀបចំ និងអភិវឌ្ឍន៍ខ្លួនអោយក្លាយជាក្រុមហ៊ុនដែលមានបច្ចេកវិទ្យាទំនើប ដែលនាំចូលពីតៃវ៉ាន់មុនគេបង្អស់នៅក្នុង ខេត្ដសៀមរាប ពោលគឺ ការរៀបចំតម្លើងប្រព័ន្ធ Digital , IPTV និងប្រព័ន្ធអ៊ីនធឺណេតដោយប្រើខ្សែកាបអ៊ុបទិច FTTH (Fiber To The Home) ដើម្បីធ្វើការចែកចាយ និងបញ្ជូនប្រព័ន្ធរូបភាពច្បាស់ល្អ ត្រជាក់ភ្នែក ជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានទស្សនា និងប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេតដែលមានល្បឿនលឿននិង មានស្ថេរភាព។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនមានបុគ្គលិកបំរើការ ដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការតម្លើង និងរៀបចំប្រព័ន្ធនៃការបញ្ជូនរូបភាពស្របតាមស្ដង់ដាបច្ចេកទេស។ ការអភិវឌ្ឍន៍នូវបច្ចេកទេសនេះក៏ជាផ្នែកមួយក្នុងការជួយថែរក្សាសោភ័ណ្ឌភាពក្នុងក្រុងសៀមរាប និងជាផ្នែកមួយនៃចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ លើសពីនេះទៀតក្រុមហ៊ុនក៏បានរួមចំណែកក្នុងការជួយសង្គមដូចជា កុមារកំព្រា ចាស់ជរា ជនពិការ និងប្រជាជនក្រីក្រមួយចំនួនផងដែរ។ ស្ថានីយទូរទស្សន៍ខ្សែកាបអង្គរ ធ្វើការប្ដេជ្ញាចិត្ដយ៉ាងម៉ឺងម៉ាត់ក្នុងការបន្ដការខិតខំប្រឹងប្រែង និងរៀបចំយុទ្ធសាស្ដ្រថ្មីៗ ផ្តល់នូវសេវាកម្មឲ្យកាន់តែរហ័ស និងទាន់ពេលវេលា ស្របតាមតំរូវការរបស់អតិថិជនគ្រប់មជ្ឈដ្ឋាន និងដើម្បីសំរេចបាននូវគោលជំហរដ៏រឹងមាំមួយក្នុងប្រភេទជាក្រុមហ៊ុនសេវាកម្មទូរទស្សន៍ ខ្សែកាប ក៏ដូចជាសេវាកម្មអ៊ីនធើណេត ដែលឈានមុខគេក្នុងក្រុងសៀមរាប ក៏ដូចជាតាមបណ្ដាខេត្ដផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា។